TOYOTA BATTERY ELECTRIC

TOYOTA
អគ្គិសនីសុទ្ធ

រថយន្តអគ្គិសនីសុទ្ធ ជំរុញដំណើររបស់យើងឆ្ពោះទៅកាន់អនាគតនៃថាមពលអគ្គិសនីប្រកបដោយនិរន្តរភាព។ រីករាយជាមួយនឹងការបើកបរដែលផ្តល់នូវសន្ទុះល្បឿនខ្លាំង, ដំណើរការដ៏រលូន និងភាពស្ងប់ស្ងាត់ - ដែលទាំងអស់នេះនឹងទទួលបានរួមគ្នាជាមួយនិងការកាត់បន្ថយនូវឧស្ម័នកាបូនដែលកើតឡើងពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក។

នៅឆ្នាំ 2030 យើងមានបំណងដាក់ឱ្យដំណើរការនូវរថយន្តអគ្គិសនីសុទ្ធ 3.5 លានគ្រឿងនៅទូទាំងពិភពលោក ដើម្បីជួយជំរុញឆ្ពោះទៅរកគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050។

Scroll down

ជំរុញនូវការផ្លាស់ប្តូរបស់អ្នក

ការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតរថយន្តកាន់តែប្រសើរជាងមុនដើម្បីផ្តល់ថាមពលដល់អ្នកគ្រប់គ្នា គឺជាចំនុចចាប់ផ្តើមនៃដំណើរការផ្លាស់ប្តូរបស់យើង។
ZERO FUEL FOR TRUE CLEAN POWER

មិនប្រើប្រាស់ប្រេងឥន្ធនៈ
ដើម្បីថាមពលស្អាតពិតៗ

ដំណើរការដោយថាមពលអគ្គិសនីសុទ្ធសាធ រថយន្តនេះត្រូវបានទទួលស្គាល់ពីភាពស្ងប់ស្ងាត់របស់វា, គ្មានការបំភាយឧស្ម័ន និង ការបើកបរយ៉ាងរលូន។

គ្មានបំពង់បញ្ចេញផ្សែងនោះទេ មានន័យថារថយន្ត-អគ្គិសនីសុទ្ធនេះមិនមានការបំភាយឧស្ម័នអ្វីទាំងអស់ ដែលផ្តល់អោយអ្នកនូវការបើកបរ និង ការដឹកជញ្ជូនដែលគិតគូរពីបរិស្ថាន។

Step Into the Driver’s Seat Today

របៀបដែលវាដំណើរការ

ខុសគ្នាពីរថយន្តដែលមានម៉ាស៊ីនចំហេះពីខាងក្នុង រថយន្តអគ្គិសនីសុទ្ធត្រូវបានផ្តល់ថាមពលតែពីម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ។ ដែលវាផ្តល់អោយអ្នកនូវបទពិសោធន៍ថ្មីទាំងស្រុង។

រថយន្តអគ្គិសនីសុទ្ធមិនមានការបំភាយផ្សែង ហើយប្រើប្រាស់គ្រឿងម៉ាស៊ីនតិចជាងមុន និង ផ្តល់អារម្មណ៍រំភើបក្នុងការបើកបរ។ ដោយសារកម្លាំងបង្វិលជុំតែងតែផ្តល់អោយភ្លាមៗ ដូច្នេះវាធ្វើអោយរថយន្តមានសន្ទុះល្អ។ ដោយមិនត្រូវការប្រអប់បញ្ចូលលេខ អ្នកអាចរីករាយនឹងការបើកបរដ៏សាមញ្ញ រលូន និងស្ងាត់ជាងមុន។

អាគុយរបស់វាត្រូវបានដាក់នៅផ្នែកខាងក្រោម ដែលនេះជាការគិតគូពីចំនុចទំនាញទាប ហើយផ្តល់អោយអ្នកនូវលំនឹងក្នុងការបើកបរ និង កាត់បន្ថយឪកាសក្នុងការក្រឡាប់។

ហេតុអ្វីត្រូវជ្រើសយករថយន្តអគ្គិសនី?

ដំណើរការដ៏ខ្លាំងក្លា

ផលិតឡើងនៅលើគ្រោងឆ្អឹងរថយន្តជំនាន់ថ្មី រថយន្តអគ្គិសនីសុទ្ធរបស់តូយ៉ូតានឹងផ្តល់នូវការបើកបរដ៏ល្អឥតខ្ចោះ, ផាសុកភាព និងភាពរហ័សរហួន។

ដែលមិនធ្លាប់មានពីមុនមក

ការប្រើប្រាស់គ្រឿងម៉ាស៊ីនតិចជាងមុនធ្វើអោយរថយន្តអគ្គិសនីសុទ្ធតំណើរការសឹងតែមិនមានសំលេង។ ដោយសារមិនត្រូវការម៉ាស៊ីនចំហេះខាងក្នុង ដូច្នេះ Clutch និង Gear របស់ប្រអប់លេខក៏មិនត្រូវការដូចគ្នា។

ការបើកបរដ៏រលូន

ម៉ូទ័រអគ្គិសនីមិនចាំបាច់បង្វិលដើម្បីបង្កើតកម្លាំងនោះទេ ថាមពលរបស់វាតែងតែផ្តល់បានភ្លាមៗ។ ដូច្នេះយើងក៏មិនត្រូវការប្រអប់លេខដើម្បីបង្កើនប្រសិទ្ធភាពថាមពលដែរ។ លទ្ធផលគឺ បើកបរដោយរលូនក្នុងកម្រិតថាមពលអតិបរមា ដោយមិនចាំបាច់ប្តូរលេខ។

ធ្វើដំណើរការបានឆ្ងាយលើសពីអ្នកគិត

រថយន្តអគ្គិសនីសុទ្ធអាចធ្វើតំណើរបានរយៈចម្ងាយឆ្ងាយជាងមនុស្សភាគច្រើនបានដឹង។ បច្ចេកវិទ្យានៃអាគុយរបស់យើងអាចឱ្យអ្នកធ្វើដំណើរបានចម្ងាយ 500 គីឡូម៉ែត្រនៅពេលសាកពេញ*។

ជម្រើសក្នុងការបញ្ចូលភ្លើង

ជាមួយនឹងការកើនឡើងនូវកន្លែងបញ្ចូលភ្លើងសាធារណៈ និងជម្រើសសម្រាប់ការដំឡើងឧបករណ៍បណ្ចូលភ្លើងតាមផ្ទះធ្វើអោយការបញ្ចូលភ្លើងរថយន្តរបស់អ្នកគឺកាន់តែងាយស្រួល។ រយៈពេលនៃការសាកថ្មអាចប្រែប្រួលអាស្រ័យលើថាតើអ្នកប្រើរន្ធ AC ឬរន្ធ DC ដែលសាកលឿន។

ងាយស្រួល និង ចំណេញ

ការបើកបររថយន្តអគ្គិសនីមានភាពងាយស្រួលជាងពេលណាទាំងអស់។ ហើយជាមួយនឹងការប្រើប្រាស់គ្រឿងម៉ាស៊ីនតិចជាងមុននាំអោយការថែទាំគឺកាន់តែសាមញ្ញ និងងាយស្រួលជាងមុន ដែលផ្តល់នូវការសន្សំសំចៃយ៉ាងច្រើន។

*ប៉ាន់ស្មានសម្រាប់ម៉ូដែលវិលដោយកង់មុខ ហើយអាចខុសគ្នាសម្រាប់ម៉ូដែលផ្សេងទៀត។ ជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើកត្តាជាច្រើនដូចជា ផ្លូវដែលអ្នកបើកបរ, ល្បឿន និងទម្លាប់នៃការសាកថ្ម។